University of Management and Economics
១.ការងារទទួលខុសត្រូវ របស់ការិយាល័យហិរញ្ញវត្ថុ
ការិយាល័យហិរញ្ញវត្ថុ ជាការិយាល័យជំនាញមួយ របស់សាកលវិទ្យាល័យ ដែលគ្រប់គ្រង ដោយ សាកលវិទ្យាធិការរង ១រូប ប្រធានការិយាល័យ ១រូប និងអនុប្រធាន ១រូប ព្រមទាំង បុគ្គលិកមួយចំនួនតាមការចាំបាច់ តែមិនឱ្យលើស ៥នាក់ ។ ជាពិសេសការិយាល័យនេះ មានភារកិច្ច និងទទួលបន្ទុកនូវកិច្ចការមួយចំនួនដូចខាងក្រោម ៖
-រៀបចំគម្រោងថវិកាប្រចាំខែ ឆមាស និងឆ្នាំ
-គ្រប់គ្រង និង ត្រួតពិនិត្យ ការបង់ថ្លៃសិក្សារបស់និស្សិត
-គ្រប់គ្រងការទូទាត់ជាមួយអ្នកផ្គត់ផ្គង់
-គ្រប់គ្រង និង ថែរក្សា អចលនទ្រព្យ
-គ្រប់គ្រងនិងរៀបចំប្រាក់ខែបុគ្គលិក និងសាស្រ្តាចារ្យ
-តាមដាន និង ត្រួតពិនិត្យប្រព័ន្ធហិរញ្ញវត្ថុរបស់សាកលវិទ្យាល័យ
-គ្រប់គ្រងចំណូលចំណាយបន្ទាប់បន្សំ
-រៀបចំរបាយការណ៍ចំណេញ ខាត តាមខែ តាមឆមាស ប្រចាំឆ្នាំ
-រៀបចំតារាងតុល្យភាព តាមខែ តាមឆមាស ប្រចាំឆ្នាំ
-កិច្ចការផ្សេងៗទៀត
២.រចនាសម្ព័ន្ធ ការិយាល័យហិរញ្ញវត្ថុ
ការិយាល័យហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដើម្បីជួយការងារ ដល់សាកលវិទ្យាល័យទាំងមូល និង ជាការិយាល័យសម្របសម្រួល ធ្វើយ៉ាងណា អោយសាកលវិទ្យាល័យ បានដំណើរការទៅដោយរលូន ទាំងផ្នែកកិច្ចការរដ្ឋបាល និង កិច្ចការបុគ្គលិក ។ ការិយាល័យនេះ មានតួនាទី និង ភារកិច្ចជាច្រើន សម្រាប់អនុវត្ត ដែលជាចលករជំរុញអោយសាកលវិទ្យាល័យ បានដំណើរការទៅមុខ។ ការិយាល័យនេះ ស្ថិតនៅក្រោម ប្រធានគ្រប់គ្រងរួម មួយរូប អនុប្រធាន មួយរូប ព្រមទាំងមានបុគ្គលិកមួយចំនួន សម្រាប់ប្រតិបត្តិការងារតាមការចាំបាច់ ដែលមានរចនាសម្ព័ន្ធដូចខាង ក្រោម៖